សេចក្តីជូនដំណឹង

សាលាជាតិកសិកម្មព្រែកលៀប សូមជូនដំណឹងស្តីពី ការជ្រើសរើសយុវជនវ័យក្មេងឲ្យចូលរៀន វគ្គបណ្តុះបណ្តាល ថ្នាក់វិញ្ញាបនបត្រ កម្រិតទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម

អំពីវគ្គសិក្សា

វគ្គបណ្តុះបណ្តាលថ្នាក់វិញ្ញាបនបត្រកម្រិតទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម មានកម្មវិធីបណ្តុះបណ្តាលរយៈពេល៣ខែ ដែលបានរៀបចំនិង អភិវឌ្ឍស្របតាមគោលនយោបាយផ្សព្វផ្សាយកសិកម្ម ដោយមានការជ្រោមជ្រែងពី អគ្គនាយកដ្ឋានកសិកម្ម និងអ្នកឯកទេស ក្រោមការគាំទ្រពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងបម្រែបម្រួលអាកាសធាតុ (ASPIRE) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម គឺជាធនធានមនុស្សដ៏សំខាន់មួយក្រុម នៃការងារផ្សព្វផ្សាយកសិកម្មក្នុងចំណោមភ្នាក់ងារ ផ្សព្វផ្សាយភូមិ  ភ្នាក់ងារផ្សព្វផ្សាយឃុំ និងអ្នកឯកទេសផ្សព្វផ្សាយ ដែលជាអ្នកមានចំណេះដឹងវិទ្យាសាស្ត្រកសិកម្មនិងទទួលបានការបំពាក់បំប៉ន ពីការងារផ្សព្វផ្សាយ កសិកម្ម ។ ធនធានមនុស្សទាំងនេះបាននិងកំពុងកសាង ដើម្បី ឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ និងការអភិវឌ្ឍជនបទ ។

ភារកិច្ច របស់ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម គឺ ផ្តល់យោបល់ និងពាំនាំនូវបច្ចេកទេសកសិកម្ម ដែលសមស្របពង្រីក បច្ចេកទេស និងបច្ចេកវិទ្យាកសិកម្មដល់មូលដ្ឋានកសិករ ទាំងកសិករខ្នាតតូច និងកសិករក្រីក្រ ក្នុងការបង្កើនផលិត ភាពធនធានដែលកសិករមាន និងការលក់ដូរដើម្បីប្រាក់ចំណេញ ។

ឱកាសការងារ របស់ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម គឺអាចធ្វើការជាមួយសហគមន៍ ក្រុមហ៊ុនកសិកម្ម និងមន្ទីរស្ថាប័នក្រោម​ឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលជាដើម ។

ចំណេះដឹង និងបំណិន ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ គឺមានដូចជា គន្លឹះ សំខាន់ៗសំរាប់ការផ្ទេរបច្ចេកវិទ្យា កសិកម្ម ដែលបានអនុវត្តជោគជ័យ​ ការវាយតម្លៃសក្តានុពល ផលិតភាពកសិកម្ម ការធ្វើផែនការផលិតកម្ម និងការធ្វើ ពាណិជ្ជកម្មកសិផលរួមទាំងចំណេះ ដឹងនិងបំណិនវិភាគផ្សេងទៀតដែលជាមូលដ្ឋាន សម្រាប់ផ្តល់យោបល់ពីខ្សែសង្វាក់ ផលិតកម្ម និងពាណិជ្ជកម្មកសិផលរបស់កសិករ។​

លក្ខខណ្ឌជ្រើសរើស

បេក្ខជនដាក់ពាក្យសុំចូលរៀនវគ្គនេះត្រូវបំពេញលក្ខខណ្ឌចាំបាច់ដូចខាងក្រោម:

 1. មានសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកសិកម្ម ឬ
 2. មានសញ្ញាបត្របរិញ្ញាបត្រដែលជាជំនាញពាក់ព័ន្ធនឹងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
 3. មានអាយុចាប់ពី ២៥ ទៅ ៣៥ ឆ្នាំ
 4. មានលិខិតអនុញ្ញាត្តិពីអង្គភាពសាម៉ី បើជាមន្ត្រីរាជការ ឬបុគ្គលិកក្រុមហ៊ុនឯកជន

ចំនួនកំណត់ជ្រើសរើស៖  ៣០​ នាក់

កាលបច្ឆេទសំខាន់ៗ

 1. ផុតកំណត់ទទួលពាក្យ ១២ ខែកញ្ញា ឆ្នាំ ២០១៨
 2. ប្រកាសបេក្ខជនត្រូវតាមលក្ខណៈវិនិច្ឆ័យនិងសម្ភាសន៍    ១៣ – ១៤ កញ្ញា  ២០១៨
 3. ចូលរៀន  ១៧ កញ្ញា ២០១៨

ទីកន្លែងសិក្សា

 • វគ្គនេះនឹងចូលរៀននៅសាលាជាតិកសិកម្មព្រែកលៀប  រយៈពេល ៣ខែនេះ ។

ការឧបត្តម្ភថវិកា

 • ក្នុងអំឡុងពេលសិក្សា៣ខែនេះ បេក្ខជននឹងទទួល បានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន US$ ៣៦០ សំរាប់ អាហារនិងការស្នាក់ នៅក្នុងសាលា។ ឯកសារសិក្សា និងទស្សនកិច្ចសិក្សាតាមខេត្តជាបន្ទុកចំណាយរបស់សាលា  ។  ប៉ុន្តែ សាលាមិនមានផ្តល់ ប្រាក់ DSA  ពេលចុះទស្សនកិច្ចសិក្សាតាមខេត្តឡើយ ។

 ពេលវេលាសិក្សា

 • ១​ថ្ងៃ៨ម៉ោង និង ៥ថ្ងៃក្នុង១សប្តាហ៍ រយៈពេល ៣ខែ ពេញ ។​

ទីកន្ថែងសុំពាក្យនិងដាក់ពាក្យចូលរៀន

 1. ពាក្យសុំចូលរៀនមាននៅការិយាល័យ ASPIRE  សាលាជាតិកសិកម្មព្រែកលៀប ឬ អាចទាញយកពាក្យសុះចូលរៀន ពីគេហទំព័រសាលាជាតិកសិកម្មព្រែកលៀប នៅចុងទំព័រខាងក្រោម ។
 2. ពាក្យសុំចូលរៀនអាចផ្ញើឲ្យលោក អែម សូរ៉ានី  (ផុតកំណត់ទទួលពាក្យថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៨)  តាមអ៊ីម៉ែល emsorany@yahoo.com និងភ្ជាប់ឯកសារជា PDF ដូចខាងក្រោម៖
 • សេចក្តីចំណាប់អារម្មណ៍ ១ច្បាប់
 • ប្រវត្តិរូបសង្ខេប ១ច្បាប់ ដែលមានបិតរូបថត 4×6 ទើបថតថ្មី១សន្លឹកផង
 • សញ្ញាបត្របរិញ្ញាបត្រ ឬវិញ្ញាបនបត្រថតចម្លង ១ច្បាប់
 • លិខិតអនុញ្ញាត្តិពីអង្គភាពសាម៉ីថតចម្លង១ច្បាប់

ចំណាំ៖ បើដាក់ពាក្យតាមអ៊ីម៉ែល ហើយជាប់ជាបេក្ខជនក្នុងដំណាក់កាលសម្ភាសន៍ សូមយកមកជាមួយនូវ ច្បាប់ដើមនៃឯកសារខាងលើផង ។

ព័ត៌មានបន្ថែម

សូមទាក់ទងមកកាន់ការិយាល័យ ASPIRE នៃសាលាជាតិកសិកម្មព្រែកលៀប៖

HP: 012-409-169
HP: 016-269-562

ទាញយកពាក្យសុំចូលរៀន (50kb)

ទាញយក ខិតប័ណ្ណផ្សព្វផ្សាយជា pdf file (500kb)

ទាញយក ខិតប័ណ្ណផ្សព្វផ្សាយជារូបភាព ទំព័រទី ១ (1mb)

ទាញយក ខិតប័ណ្ណផ្សព្វផ្សាយជារូបភាព ទំព័រទី ២ (1mb)