ថ្នាក់បរិញ្ញាបត្រ

សាលាជាតិកសិកម្មព្រែកលៀបកំពុងបណ្តុះបណ្តាល ថ្នាក់បរិញ្ញាវិទ្យាសាស្ត្ររយៈពេល ៤ឆ្នាំ លើជំនាញ៖

• វិទ្យាសាស្រ្តសិកម្ម
• វិទ្យាសាស្ត្ររុក្ខកម្ម
• វិទ្យាសាស្រ្តជលផល
• វិជ្ជសាស្រ្តសត្វ
• វិទ្យាសាស្រ្តសត្វ
• សាកវប្បកម្ម
• ផ្សព្វផ្សាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ
• សេដ្ឋកិច្ចកសិកម្ម
• ធុរៈកិច្ចកសិកម្ម
• កែច្នៃអាហារ
• អាហាររូបត្ថម្ភ និងសុខភាព
• វិស្វកម្មកសិកម្ម និងសំណង់ជនបទ
• សុរិយោដី និងការគ្រប់គ្រងដី
• កុំព្យូទ័រ
• ភាសាអង់គ្លេស
• មីក្រូហិរញ្ញវត្ថុ
• សេដ្ឋកិច្ចនយោបាយកសិកម្ម និងស្បៀង

កម្មវិធីសិក្សា ឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យកសិកម្ម។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររួមបញ្ចូលមុខ វិជ្ជាមូលដ្ឋានបច្ចេកទេស និងមុខវិជ្ជាជ្រើសរើសមួយចំនួន។ ឆ្នាំ បញ្ចប់និស្សិតត្រូវសរសេរសារណាបទ និងការពារសារណាបទ ដើម្បីបញ្ចប់ការសិក្សា។

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រមានរយៈពេល៤ឆ្នាំ (មាន ១២៧ ក្រេឌីត)

• កម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផ្តោតទៅលើចំណេះដឹងផ្នែកកសិកម្មទូទៅ, កុំព្យូទ័រ និង ភាសាអង់គ្លេស
• និស្សិតត្រូវសិក្សាទៅលើមុខវិជ្ជាបច្ចេកទេសដែលផ្តោតភាគច្រើនលើការអនុវត្តន៍ផ្ទាល់ និងធ្វើទស្សនកិច្ចសិក្សា
• និស្សិតត្រូវចំណាយពេល៦ខែដើម្បីធ្វើការស្រាវជ្រាវនឹង សរសេរសារណាបទបន្ទាប់មកពួកគេនឹងការពារ​សារណាបទដើម្បីបញ្ចប់ការសិក្សា
• និស្សិតដែលបានការពារសារណាបទជោគជ័យនឹងទទួលបានសញ្ញាបត្រ “បរិញ្ញាបត្រវិទ្យាសាស្ត្រ”។

លក្ខខណ្ឌចូលរៀន

• បេក្ខជនត្រូវមានសញ្ញាបត្រទុតិយភូមិនៅឆ្នាំដែលបានដាក់ពាក្យ ដែលជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា (សម្រាប់និស្សិតស្នើអាហាររូបករណ៍)។
• បេក្ខជនដែលមានសញ្ញាបត្រទុតិយភូមិ, បរិញ្ញាបត្ររង, ឬ សញ្ញាបត្រដែលមានតម្លៃស្មើ(សម្រាប់និស្សិតបង់ថ្លៃ) ។

តម្លៃសិក្សា

និស្សិតត្រូវចំណាយថ្លៃសិក្សាក្នុងមួយឆ្នាំចំនួន ១.៦០០.០០០៛ ឬ ៨០០.០០០៛ សម្រាប់មួយឆមាស។